ភ្នំពេញ វបក៖ នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ មហាវិទ្យាល័យសំណង់បានរៀបចំការប្រជុំតម្រង់ទិសដល់និស្សិតឆ្នាំទី៣ និងទី៤ ទាំងអស់នៃមហាវិទ្យាល័យ។ ការជួបជុំនេះមានគោលបំណង ផ្តល់នូវពត៌មានទាក់ទងនឹងការសិក្សា ការប្រលង វិន័យ បែបបទនៅក្នុងការទំនាក់ទំនងជាមួយសាស្រ្តាចារ្យ ឬ មហាវិទ្យាល័យ និងពត៌មានពាក់ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានេះដែរ មហាវិទ្យាល័យបានស្វែងយល់ពីបញ្ហា និងចម្ងល់ផ្សេងៗរបស់និស្សិត ដើម្បីផ្តល់ជូននូវដំណោះស្រាយ និងការណែនាំ។



