ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ សាស្រ្តាចារ្យ នៃមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហាន វីរ: ព្រឹទ្ឋបុរសមហាវិទ្យាល័យ បានធ្វើការប្រជុំពីចំងាយជាមួយសាស្រ្តាចារ្យនៃមហាវិទ្យាល័យវិស្វកម្ម និង វិទ្យាសាស្រ្តស្ថាបត្យកម្មនៃ Toronto Metropolitan University ប្រទេសកាណាដាអំពីជំហានដំបូងនៃការឈានទៅរកការចុះអនុស្សរណ:នៃការយោគយល់គ្នាកម្រិតមហាវិទ្យាល័យ។ ចូលរួមនៅក្នុងការប្រជុំនេះរួមមាន៖
– លោកបណ្ឌិត ហាន វីរ: ព្រឹទ្ឋបុរសមហាវិទ្យាល័យសំណង់
– លោក លី ហាវ ព្រឹទ្ឋបុរសរងមហាវិទ្យាល័យសំណង់ និងជាប្រធានដេប៉ាតឺម៉ង់ទេព្យកោសល្យសំណង់ស៊ីវិល
– លោកបណ្ឌិត ភន់ វ៉េងឃាង ប្រធានដេប៉ាតឺម៉ង់ទេព្យកោសល្យហេដ្ឋារចនាសម្ព័ន្ឋ និង ដឹកជញ្ជូន
– លោក ហាស់ ចាន់លី ប្រធានដេប៉ាតឺម៉ង់ទេព្យកោសល្យស្ថាបត្យកម្ម
– លោកបណ្ឌិត អ៊ឹង ថៃឡេង អ្នកសំរបសំរួលអាហារូបករណ៍នៃមហាវិទ្យាល័យ
– សាស្រ្តាចារ្យ Ahmed Shaker AbdElrahman ព្រឹទ្ឋបុរសរង និង ប្រធានដេប៉ាតឺម៉ង់សំណង់ស៊ីវិល (oronto Metropolitan University)
– សាស្រ្តាចារ្យ Darren Finlay ប្រធានការិយាល័យភាពជាដៃគូឆ្លងប្រទេស (Toronto Metropolitan University)
កិច្ចសន្ទនាដែលបានប្រព្រឹត្តទៅ ជិត២ម៉ោងសម្រេចបានផ្លែផ្កាគួរជាទីចាប់អារម្មណ៍ មុននឹងឈានដល់ជំហានបន្ទាប់តំណាងមហាវិទ្យាល័យនឹងផ្លាស់ប្តូរ កម្មវិធីសិក្សារវាងគ្នាដើម្បីពិនិត្យមើលលទ្ឋភាពធ្វើការផ្លាស់ប្តូរឆមាសសិក្សាសំរាប់និសិ្សត និង ឱកាសអាហារូបករណ៍សំរាប់និស្សិតក្នុងការសិក្សា ស្រាវជ្រាវ ទាំងថ្នាក់វិស្វករ និង ថ្នាក់ក្រោយបរិញ្ញាប័ត្រ។