[English Below]
ភ្នំពេញ៖ នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ លោកលី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល ធ្វើទស្សនកិច្ចសិក្សានៅរោងចក្របេតុងលាយស្រេច ជីប ម៉ុង រោងចក្រផលិតក្បឿង និងទុយោ ជីប ម៉ុង ។ តាមរយៈទស្សនកិច្ចសិក្សានេះ និស្សិតបានសិក្សាស្វែងយល់អំពីខ្សែសង្វាក់ផលិតកម្ម ផលិតផលផ្សេងៗរបស់ក្រុមហ៊ុនដូចជា ក្បឿង ទុយោ ដែលជាសម្ភារៈប្រើប្រាស់ក្នុងវិស័យសំណង់។
ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ជាក្រុមហ៊ុនមួយដែលតែងតែផ្តល់ឱកាសដល់និស្សិតក្នុងការទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗទាក់ទងនឹងវិស័យសំណង់។
Phnom Penh – On 24th May 2024, Mr. LY Hav, vice dean of Civil Engineering Faculty of Institute of Technology of Cambodia has led the 3rd year students of Civil Engineering Department to visit the Chip Mong Concrete Plant, Chip Mong Roof Tiles and Pipes factories. This visit enables students to learn more about the production process of the company’s products such as roof titles and pipes which are used in construction sector.
CHIP MONG Industries company has always provided opportunity to our students to gain knowledge and experiences related to construction industry.












