ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន MCC SHANGHAI BAOYE (CAMBODIA) ដោយសាស្ត្រាចារ្យមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២៤ សាស្ត្រាចារ្យ៨រូប ដែលដឹកនាំដោយលោកលី ហាវ ព្រឹទ្ធបុរសរងរងមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើទស្សនកិច្ចសិក្សា​នៅ​ក្រុមហ៊ុន MCC SHANGHAI BAOYE (CAMBODIA)។ គោលបំណងនៃទស្សនកិច្ចសិក្សា​នេះគឺដើម្បីស្វែងយល់ពីបច្ចេកវិទ្យា BIM សម្រាប់ប្រព័ន្ធបណ្តាញ MEP ដែលត្រូវបានប្រើប្រាស់នៅក្នុងក្រុមហ៊ុនផ្ទាល់។ តាមរយៈទស្សនកិច្ចសិក្សា​នេះ មហាវិទ្យាល័យបានស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា BIM ព្រមទាំងតម្រូវការរបស់ក្រុមហ៊ុនទៅលើសមត្ថភាពរបស់និស្សិតរបស់យើងក្រោយបញ្ចប់ការសិក្សា។ ទស្សនកិច្ចសិក្សា​នេះ ក៏បានបង្ហាញពីភាពជាដៃគូររបស់មហាវិទ្យាល័យសំណង់ ជាមួយក្រុមហ៊ុន MCC SHANGHAI BAOYE (CAMBODIA) ដែលតែងតែបានយកចិត្តទុកដាក់លើការសហការណ៍គ្នាដើម្បីបំពេញបន្ថែមនូវចំណេះជំនាញ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗដល់និស្សិតរបស់មហាវិទ្យាល័យសំណង់។

Phnom Penh – On 26th March 2024, 8 lecturers led by Mr. LY Hav, vice dean of Civil Engineering Faculty of Institute of Technology of Cambodia visited MCC SHANGHAI BAOYE (CAMBODIA) Company. The objective of this visit is to understand about BIM technology for MEP used by the company. From this visit, the faculty have learnt more about the importance of the BIM technology and the requirements of the company on our fresh graduated students. This visit also reveals the partnership between Civil Engineering Faculty and MCC SHANGHAI BAOYE (CAMBODIA) Company which has always focused on collaborating to promote the knowledge, skills and new technologies to our students.

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top