ទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍

ភ្នំពេញ៖ នាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ និស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យសំណង់ (សាខាភ្នំពេញ និងត្បូងឃ្មុំ) ចំនួន៩០នាក់ ដែលដឹកនាំដោយព្រឹទ្ធបុរសរង និង អ្នកគ្រូពីររូប បានធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង ជីប ម៉ុង និងទុយោ ជីប ម៉ុង របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍។ 

ដំណើរទស្សនកិច្ចសិក្សានេះ រួមមាន ៖ 
 1. ការធ្វើបទបង្ហាញនិងចែករំលែកចំណេះដឹង ពីខាងរោងចក្រជីប ម៉ុង អ៊ីនដាស្រ្ទីស៍ អំពី ផលិតផលនិងការផលិត បេតុង ជីប ម៉ុង ក្បឿង ជីប ម៉ុង ទុយោ ជីប ម៉ុង និងផលិតផលសរសៃដែក ម៉ាក V
 2. ទស្សនកិច្ចនៅរោងចក្រផ្ទាល់ពីសង្វាក់ផលិតកម្មនៃការផលិត ក្បឿង ជីប ម៉ុង
 3. ទស្សនកិច្ចនៅរោងចក្រផ្ទាល់ពីសង្វាក់ផលិតកម្មនៃការផលិត ទុយោ ជីប ម៉ុង

តាមរយៈទស្សនកិច្ចសិក្សានេះ និស្សិតបានសិក្សាស្វែងយល់បន្ថែមពីលើទ្រឹស្តី និងការងារជាក់ស្តែងនៅរោងចក្រ និងយល់ដឹងពីផលិតផលដែលមាននៅក្នុងស្រុកសម្រាប់ការងារសាងសង់។ លើសពីនេះទៀតនិស្សិតក៏ទទួលបានឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនសំរាប់ការចេញទៅបំពេញកម្មសិក្សា និងការងារនាពេលខាងមុខ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ដូចជាមហាវិទ្យាល័យសំណង់ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ សម្រាប់កិច្ចសហប្រតិបត្តិ និងការទទួលដំណើរទស្សនកិច្ចមួយនេះ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top