(ITC-Phnom Penh)៖ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និស្សិតឆ្នាំទី៤ចំនួន ៨៦ នាក់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទៅទស្សនកិច្ចសិក្សានៅរោងចក្រជីបម៉ុង (CHIP MONG Industry) ដែលក្នុងនោះ មាននិស្សិតផ្នែកសំណង់ចំនួន៥០នាក់ ផ្នែកអគ្គីសនីចំនួន២០នាក់ និងផ្នែកមេកានិចឧស្សាហកម្មចំនួន១៦នាក់ រួមទាំងសាស្ត្រាចារ្យចំនួន៤នាក់ផងដែរ។
ក្នុងការធ្វើទស្សនកិច្ចសិក្សានេះ និស្សិតបានចុះទៅមើលផ្ទាល់នៅរោងចក្រចំនួន៣ ដូចជា រោងចក្រផលិតក្បើង រោងចក្រផលិតទុយោ និងរោងចក្របេតុងផលិតស្រាប់ របស់ក្រុមហ៊ុន CHIP MONG Industry។ បន្ទាប់ពីទស្សនកិច្ចបានបញ្ចប់ និស្សិតទទួលបាននូវចំនេះដឹងអំពីសង្វាក់ផលិតកម្មនៃដំណើរការផលិតសម្ភារដែលមាននៅក្នុងរោងចក្រ។មិនត្រឹមតែប៉ុណ្ណោះទស្សនកិច្ចនេះអាចជាឱកាសការងារដល់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ធ្វើការនៅក្រុមហ៊ុនផងដែរ។



