(វ.ប.ក-ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក) បានទទួលស្វាគមន៍និងជួបសំណេះសំណាលជាមួយគ្រូដឹកនាំនិងក្រុមនិស្សិតពី The Philippine Institute of Civil Engineers (PICE) នៃប្រទេសហ្វីលីពីនចំនួន៣៩ រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់ពីកិច្ចពិភាក្សាអំពីកម្មវិធីសិក្សានិងការស្រាវជ្រាវ និងការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ទស្សនកិច្ចសិក្សានេះបានបញ្ចប់ជាមួយនឹងសកម្មភាពទស្សនកិច្ចទៅកាន់មន្ទីរពិសោធន៍នៃមហាវិទ្យាល័យសំណង់។






