សន្និសីទវិទ្យាសាស្រ្តលើកទី១២ ស្តីពី «បច្ចេកវិទ្យាវិស្វកម្ម និងនវានុវត្តន៍ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល»

(វបក-ភ្នំពេញ)៖ នាថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៣ សន្និសីទវិទ្យាសាស្រ្តលើកទី១២ ស្តីពី «បច្ចេកវិទ្យាវិស្វកម្ម និងនវានុវត្តន៍ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» (“Engineering Technology and Innovation Toward the Development of Digital Economy and Society”) បានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជាការរៀបចំលើកទី១២ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ ស្ថាប័នសិក្សានិងស្រាវជ្រាវ និងវិស័យឯកជនមកពីបណ្តាញក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីចែករំលែក/ពិភាក្សាអំពីការអភិវឌ្ឍថ្មីៗ គំនិតថ្មីៗ និងរបកគំហើញនៅក្នុងបច្ចេកវិទ្យាវិស្វកម្ម ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្នុងព្រឹត្តិការណ៍នេះ មហាវិទ្យាល័យនានា ក៏ដូចជាមហាវិទ្យាល័យសំណង់ បានទទួលស្វាគមន៍ភ្ញៀវកិត្តិយស និស្សិត និងសិស្សានុសិស្ស ស្វែងយល់បន្ថែមអំពីពត៌មាននានា និងមន្ទីរពិសោធន៍របស់មហាវិទ្យាល័យ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top