<English Below>
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ – ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រុមហ៊ុន Fyfe Asia Pte. Ltd. និងក្រុមហ៊ុន AISD Co., Ltd. សហការជាមួយមហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានរៀបចំសិក្ខាសាលាស្តីពី «បច្ចេកវិទ្យាពង្រឹងសំណង់ទំនើប» ដោយមានការចូលរួមពីនិស្សិតប្រមាណ ១៥០ នាក់។
លោក លី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់ បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយបានលើកឡើងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃសិក្ខាសាលានេះ ក្នុងការពង្រីកចំណេះដឹងបច្ចេកទេស និងបង្កើនការយល់ដឹងរបស់និស្សិតអំពីបច្ចេកវិទ្យាពង្រឹងសំណង់ទំនើប។
សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់និស្សិត ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសម្ភារៈសមាសធាតុពង្រឹងដោយសរសៃ (Fiber-Reinforced Polymer – FRP) ព្រមទាំងការអនុវត្តបច្ចេកវិទ្យានេះក្នុងគម្រោងសំណង់ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តល់ឱកាសដល់និស្សិតក្នុងការស្វែងយល់អំពីការអភិវឌ្ឍថ្មីៗ និងការប្រើប្រាស់ប្រព័ន្ធពង្រឹងសំណង់ដោយ FRP ផងដែរ។
លើសពីនេះ និស្សិតក៏មានឱកាសស្វែងយល់អំពីលទ្ធផលនៃការស្រាវជ្រាវលើប្រព័ន្ធយុថ្កា Tyfo® FibrAnchors ដែលបានធ្វើបទបង្ហាញដោយអតីតនិស្សិតថ្នាក់អនុបណ្ឌិតចំនួនពីររូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទើបបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ការធ្វើបទបង្ហាញនេះបានបង្ហាញពីសារៈសំខាន់នៃការផ្សារភ្ជាប់រវាងការស្រាវជ្រាវក្នុងវិស័យអប់រំ និងការអនុវត្តជាក់ស្តែងក្នុងវិស័យវិស្វកម្ម។
មហាវិទ្យាល័យសំណង់តែងតែស្វាគមន៍ និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជននានា ក្នុងការចែករំលែកព័ត៌មានអំពី ចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់និស្សិត និងសាស្ត្រាចារ្យ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងការសិក្សា ការស្រាវជ្រាវ និងវិស័យឧស្សាហកម្ម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល៖
· info-fgc@itc.edu.kh
· hav@itc.edu.kh
Seminar on Advanced Strengthening Technology
ITC, Phnom Penh – 18 November 2026: Fyfe Asia Pte. Ltd. and AISD Co., Ltd., in collaboration with the Faculty of Civil Engineering (FGC) of the Institute of Technology of Cambodia (ITC), successfully organized a seminar on “Advanced Strengthening Technology”, attended by approximately 150 students.
Mr. Ly Hav, Vice Dean of the Faculty of Civil Engineering, delivered the opening remarks, highlighting the importance and benefits of the seminar in broadening students’ technical knowledge and understanding of advanced strengthening technologies.
The seminar provided students with valuable insights into Fiber-Reinforced Polymer (FRP) technology, including its engineering applications and practical experiences from actual construction projects in Cambodia. It also offered an opportunity for students to learn about the latest developments and applications of FRP strengthening systems.
Furthermore, students had the opportunity to explore research findings on Tyfo® FibrAnchors presented by two ITC master’s graduates who had recently successfully completed their degrees. Their research presentations demonstrated the importance of integrating academic research with practical engineering applications.
The Faculty of Civil Engineering always welcomes collaboration with ministries, institutions, and private companies to introduce their expertise, share technical knowledge, and exchange practical experiences with our students and faculty members, thereby strengthening the connection between academic learning, research, and industry.
For further information, please contact us:
. info-fgc@itc.edu.kh
. hav@itc.edu.kh












