សិក្ខាសាលាអំពីដំណោះស្រាយជម្រាបទឹក ពីក្រុមហ៊ុន អេវើសេហ្វ សឺលូសិន

<English Below>


វបក ភ្នំពេញ៖ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន  អេវើសេហ្វ សឺលូសិន សហការជាមួយ មហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  បានរៀបចំសិក្ខាសាលាអំពីដំណោះស្រាយជម្រាបទឹក ដល់និស្សិតផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម ចំនួន ២០០នាក់។ 


ដោយមានការចូលរួមផងដែរពី លោក លី ហាវ ព្រឹទ្ធបុរសរង មហាវិទ្យាល័យសំណង់ ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃមហាវិទ្យាល័យ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង ព្រមទាំងបទពិសោធន៍ផ្ទាល់អំពីបញ្ហាលើការសាងសង់ ជាមួយនឹងដំណោះស្រាយ។ តាមរយៈសិក្ខាសាលានេះ ក្រុមហ៊ុនក៏បានផ្តល់ឱកាសការងារ ដល់និស្សិតដែលមានបំណងចង់បំរើការងារជាមួយក្រុមហ៊ុន  អេវើសេហ្វ សឺលូសិន ផងដែរ។


មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។ 
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh​ ឬ
hav@itc.edu.kh

ITC Phnom Penh – On 9th August 2023, EVERSAFE SOLUTION CO., LTD in cooperation with Civil Engineering Faculty of the Institute of Technology of Cambodia held a Seminar on Waterproofing Solution to 200 civil engineering and architectural engineering students. 


Mr. Ly Hav, Vice Dean of the Civil Engineering Faculty and other lectures have also participated in this seminar. The purpose of this seminar is to share knowledge as well as experience in construction problems and the solution. From the seminar, the company has also provided job opportunity to any students who are interested in working in this company. 


Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members. 
For more information, please directly contact us by​ e-mail: info-fgc@itc.edu.kh / hav@itc.edu.kh

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top