វបក-ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី ២៣ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនតូអា សហការជាមួយមហាវិទ្យាល័យសំណង់ បានរៀបចំសិក្ខាសាលាអំពីថ្នាំលាប TOA នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ចូលរួមក្នុងសិក្ខាសាលានេះ រួមមានលោក លី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់ លោកគ្រូអ្នកគ្រូ ព្រមទាំងនិស្សិតមហាវិទ្យាល័យសំណង់ប្រមាណ ១៧០នាក់។
សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹងអំពី
១. ដំណើរការ និងបច្ចេកទេសលាបពណ៌របស់ប្រភេទថ្នាំនីមួយៗ
២. វិធីសាស្រ្តក្នុងការជ្រើសរើសផលិតផលសម្រាប់ការពារ និងជួសជុលគេហដ្ឋាន និងអគារ
៣. គំនិត និងការច្នៃប្រឌិតលើការចាក់ពណ៌ (TOA Plug-In Program)
បន្ថែមពីលើនេះ និស្សិតក៏បានស្វែងយល់ពីឱកាសសម្រាប់ក្លាយជាបុគ្គលិកនៅក្រុមហ៊ុនតូអា ផងដែរ។
មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកមហាវិទ្យាល័យ។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh ឬ hav@itc.edu.kh










