សិក្ខាសាលាអំពីបច្ចេកវិទ្យាBIM ពីក្រុមហ៊ុន ONEBIM

<English Below>

វបក ភ្នំពេញ៖ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន ONEBIM សហការជាមួយ មហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  បានរៀបចំសិក្ខាសាលាអំពីបច្ចេកវិទ្យា BIM ដល់និស្សិតផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម ចំនួន ១៥០នាក់។ 

លោក លី ហាវ ព្រឹទ្ធបុរសរង មហាវិទ្យាល័យសំណង់ ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៃមហាវិទ្យាល័យ បានចូលរួមក្នុងសិក្ខាសាលានេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង គុណប្រយោជន៍ នៃបច្ចេកវិទ្យាBIM សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់។ 

មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។ 

សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh  ឬ​ hav@itc.edu.kh

ITC Phnom Penh – On 16th August 2023, ONEBIM Company in cooperation with Civil Engineering Faculty of the Institute of Technology of Cambodia held a Seminar on BIM Technology to 150 civil engineering and architectural engineering students.

Mr. Ly Hav, Vice Dean of the Civil Engineering Faculty and other lectures have also participated in this seminar. The purpose of this seminar is to share knowledge and advantages of BIM technology in construction sector.  

Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members.

For more information, please directly contact us by e-mail: info-fgc@itc.edu.kh / hav@itc.edu.kh

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top