<English Below>
នាថ្ងៃពុធ ទី ១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) សហការជាមួយមហាវិទ្យាល័យសំណង់ បានរៀបចំសិក្ខាសាលាអំពី “CAMEL’s Future Engineer Program” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹង អនុវត្តន៍ទាក់ទងទៅនឹងបច្ចេកវិទ្យាស៊ីម៉ង់តិ៍ និងបេតុង ដល់និស្សិតវិស្វករសំណង់ស៊ីវិលរបស់មហាវិទ្យាល័យ។ តាមរយៈសិក្ខាសាលានេះ និស្សិតដែលមានសមត្ថភាពមួយក្រុមតំណាងអោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានជ្រើសរើសដើម្បីទៅប្រកួតប្រជែងក្នុងវគ្គបន្តទៀតជាមួយក្រុមនិស្សិតមកវិទ្យាស្ថាននិងសកលវិទ្យាល័យដទៃទៀតក្នុងប្រទេសកម្ពុជា ដើម្បីឈ្នះពានរង្វាន់ និងឳកាសទស្សនកិច្ចនៅរោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន។
មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកមហាវិទ្យាល័យ។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh ឬ hav@itc.edu.kh
ITC – On Wednesday, 17th July 2024, Chip Mong Insee Cement Corporation (CMIC) in corporation with Faculty of Civil Engineering held a seminar on “CAMEL’s Future Engineer Program” at the Institute of Technology of Cambodia.
This seminar aims to provide practical knowledge on cement and concrete technology to our civil engineering students. Through this seminar, a group of potential students is selected to participate in concrete competitions with other groups of students selected from other institution/university in Cambodia to win prizes and opportunities to visit CMIC’s cement manufacturing.
Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members.
For more information, please directly contact us by e-mail: info-fgc@itc.edu.kh / hav@itc.edu.kh





