
[English Below]
នាថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០២៦ មហាវិទ្យាល័យសំណង់បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការស្ទង់មតិ និងការវិភាគពីតម្រូវការទីផ្សារការងារ ក្នុងវិស័យសំណង់ស៊ីវិល ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាវិស្វកម្មសំណង់ស៊ីវិល និងលើកកម្ពស់កម្រិតជំនាញវិជ្ជាជីវៈរបស់វិស្វករ” ដែលដឹកនាំដោយព្រឹទ្ឋបុរស និងព្រឹទ្ឋបុរសរងនៃមហាវិទ្យាល័យ នឹងចូលរួមដោយលោកគ្រូអ្នកគ្រូ តំណាងសហគ្រាសនិងក្រុមហ៊ុនពាក់ព័ន្ឋក្នុងវិស័យសំណង់។ សិក្ខាសាលាបានរៀបចំជាក្រុមតូចៗដែលបានពិភាក្សាយ៉ាងលម្អិតទៅលើលទ្ធផលសិក្សានៃកម្មវិធីចំនួនដប់ ដោយមានលោកគ្រូ អ្នកគ្រូនៃមហាវិទ្យាល័យសំណង់ជាអ្នកសម្របសម្រួល។ សិក្ខាសាលានេះប្រព្រឹត្តទៅពេញមួយថ្ងៃ ដែលបញ្ចប់បាននូវធាតុចូលដ៏មានតម្លៃ និងយោបល់តបតំណាងសហគ្រាសនិងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសំណង់ដើម្បីជួយមហាវិទ្យាល័យអាចអភិវឌ្ឍកម្មវិធីសិក្សាវិស្វកម្មសំណង់ស៊ីវិល និងលើកកម្ពស់កម្រិតជំនាញវិជ្ជាជីវៈរបស់និស្សិតយើងបន្ថែមទៀត។
May 26, 2026 the Faculty of Civil Engineering organized a workshop on “Surveying and Analyzing Market Needs in the Civil Engineering Program to Develop the Civil Engineering Curriculum and Enhance the Professional Competency Level of Engineers.” led by the Dean and Vice Dean of the faculty and attended by lecturers, representatives from enterprises, and companies related to the construction sector. The workshop was conducted in small groups discussion, where participants discussed in detail the 10 Program Learning Outcomes (PLOs), with faculty lecturers serving as coordinators. This full-day workshop concluded with valuable input and feedback from representatives of enterprises and companies in the construction sector. These contributions will help the faculty further develop the Civil Engineering program and enhance the professional competency level of our students.








