និស្សិត១រូបនៃមហាវិទ្យាល័យសំណង់បានក្លាយជាកម្មសិក្សាការីនៅក្រុមហ៊ុនជប៉ុន TEKOMA ENERGY, Inc.

យោងតាមកិច្ចសហប្រតិបត្តិការវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ក្រុមហ៊ុនជប៉ុន TEKOMA ENERGY, Inc. និស្សិត ច័ន្ទ បូរីវណ្ណ និស្សិតឆ្នាំទី៥ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិលត្រូវបានជ្រើសរើសជាកម្មសិក្សាការីនៅក្រុមហ៊ុន TEKOMA ENERGY, Inc. នាទីក្រុងតូក្យូនៃប្រទេសជប៉ុន។ កម្មសិក្សាដែលមានរយៈពេល៥ខែ ចាប់ពីខែមេសារហូតដល់ខែកញ្ញា ឆ្នាំ២០២៥ នេះនឹងផ្តល់ឱ្យនិស្សិតនូវបទពិសោធន៍នៅការដ្ឋានសាងសង់​នៅប្រទេសជប៉ុន ជំរុញឱ្យនិស្សិតអភិវឌ្ឍនូវចំណេះជំនាញរបស់ខ្លួន ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់អាជីពការងាររបស់គាត់នាពេលដ៏ខ្លីខាងមុខនេះ។ 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top