ទស្សនកិច្ចសិក្សានៅរោងចក្រផលិតផលស៊ីម៉ងត៍របស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន

កំពត៖ នាថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ លោកលី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំនិស្សិតឆ្នាំទី៤ និងលោកគ្រូអ្នកគ្រូនៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតផលស៊ីម៉ងត៍របស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន។ តាមរយៈទស្សនកិច្ចសិក្សានេះ និស្សិតបានសិក្សាស្វែងយល់អំពីខ្សែសង្វាក់ផលិតកម្មនៃការផលិតស៊ីម៉ងត៍ ទស្សនកិច្ចនៅមន្ទីរពិសោធន៍ស៊ីម៉ងត៍និងបន្ទប់ប្រតិបត្តិការ ព្រមទាំងទស្សនកិច្ចផ្ទាល់អំពីប្រតិបត្តិការផលិតស៊ីម៉ងត៍។ទស្សនកិច្ចសិក្សានេះបានផ្តល់នូវបទពិសោធន៍ថ្មីដល់និស្សិតក្នុងការសិក្សាស្វែងយល់អំពីការផលិតស៊ីម៉ងត៍ដែលជាសម្ភារៈចំបងមួយដែលប្រើប្រាស់ក្នុងវិស័យសំណង់។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ជាក្រុមហ៊ុនមួយដែលតែងតែស្វាគមន៍នូវរាល់ទស្សនកិច្ចសិក្សារបស់និស្សិត និងផ្តល់ឱកាសដល់និស្សិត​ក្នុងការទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗទាក់ទងនឹងវិស័យសំណង់។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន សម្រាប់កិច្ចសហប្រតិបត្តិនានាជាមួយវិទ្យាស្ថាន ជាពិសេសការផ្តល់ឱកាសដល់និស្សិតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន។ 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top