និស្សិតចំនួន៤រូបដំបូងនៃមហាវិទ្យាល័យសំណង់បានក្លាយជាកម្មសិក្សាការីនៅក្រុមហ៊ុនជប៉ុន សាតូកូគ្យូ

យោងតាមអនុស្សរណៈយោគយល់ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ក្រុមហ៊ុនជប៉ុន សាតូកូគ្យូ នាខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការសហការណ៍ក្នុងវិស័យការស្រាវជ្រាវ ការអភិវឌ្ឍនិងការធ្វើកម្មសិក្សានៅប្រទេសជប៉ុន សម្រាប់និស្សិតនៃមហាវិទ្យាល័យសំណង់ និស្សិតចំនួន៤រូបដំបូងបានក្លាយជាកម្មសិក្សាការីនៅក្រុមហ៊ុនសាតូកូគ្យូ និងធ្វើកម្មសិក្សានៅតាមការដ្ឋាននានានៅប្រទេសជប៉ុនរយៈពេល៣ខែ ក្នុងអំឡុងពេលឆមាសទី២ឆ្នាំទី៥ នៃឆ្នាំសិក្សា២០២៤-២០២៥ នេះ។ មហាវិទ្យាល័យសំណង់សូមចូលរួមអបអរសាទរដល់និស្សិតទាំង៤រូប៖

  1. លោក ហោ សីហា និស្សិតឆ្នាំទី៥ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល
  2. លោក ជង់ សានុ និស្សិតឆ្នាំទី៥ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល
  3. លោក ងួន ហឿនសុវណ្ណតារា និស្សិតឆ្នាំទី៥ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល
  4. លោក គឹម សុខពិសិដ្ឋ និស្សិតឆ្នាំទី៥ នៃដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top