ការប្រជុំបើកបវេសនកាល និងតម្រង់ទិសសម្រាប់និស្សិតឆ្នាំទី១ឆ្នាំសិក្សា ២០២៤-២០២៥

វបក-ភ្នំពេញ៖ នាថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំការប្រជុំបើកបវេសនកាល និងតម្រង់ទិសសម្រាប់និស្សិតឆ្នាំទី១ថ្នាក់វិស្វករ និងថ្នាក់បរិញ្ញាបត្ររងវិស្វកម្ម ឆ្នាំសិក្សា ២០២៤-២០២៥។ 
បន្ទាប់ពីបញ្ចប់ការប្រជុំតម្រង់ទិស និស្សិតបានធ្វើទស្សនកិច្ចនៅតាមមន្ទីរពិសោធន៍នានារបស់វិទ្យាស្ថាន។ ទន្ទឹមគ្នានោះដែរ មហាវិទ្យាល័យសំណង់ក៏បានរៀបចំមន្ទីរពិសោធន៍របស់ដេប៉ាតឺម៉ង់ទាំង៣ រួមមានដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម និងដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធ និង ដឹកជញ្ជូន ដើម្បីទទួលស្វាគមន៍ និងពន្យល់ណែនាំពីឧបករណ៍ពិសោធន៍នានា  ដល់និស្សិតដែលបានមកទស្សនកិច្ចនៅតាមមន្ទីរពិសោធន៍របស់មហាវិទ្យាល័យ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top