បទបង្ហាញអំពីពត៌មានកម្មសិក្សានៅក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន

វបក ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ តំណាងក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន និងសហការី បានអញ្ជើញមកធ្វើបទបង្ហាញអំពីឱកាសកម្មសិក្សា ដល់និស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យសំណង់។ តាមរយៈបទបង្ហាញនេះ និស្សិតបានស្វែងយល់លម្អិតអំពីដំណើរការក្នុងការដាក់ពាក្យស្នើរសុំកម្មសិក្សានៅក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន និងអត្ថប្រយោជន៍ផ្សេងៗដែលនិស្សិតនឹងទទួលបានក្នុងកំឡុងការចុះកម្មសិក្សា។ បទបង្ហាញនេះ ជាការចែករំលែកដ៏ល្អមួយដែលជួយសម្រួលដល់ដំណើរការស្វែងរកកម្មសិក្សារបស់និស្សិតឆ្នាំទី៣ ក្នុងកំឡុងពេលវិស្សមកាលធំខាងមុខនេះ។ សកម្មភាពនេះ ក៏បានបញ្ជាក់ភាពជាដៃគូល្អរវាងមហាវិទ្យាល័យសំណង់និងក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន ដែលជាក្រុមហ៊ុនមួយតែងតែទទួលនិស្សិតយើងចុះធ្វើកម្មសិក្សាជារៀងរាល់ឆ្នាំ។ 

មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។ 
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh ឬ hav@itc.edu.kh

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top