នាថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមនិស្សិតឆ្នាំទី៤ ផ្នែកសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន៥រូប ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីជំរុំយុវជន បេតុង អេស ស៊ី ជី ២០២៣ (SCG Concrete Youth Camp 2023) ទទួលបានជ័យលាភីលេខ៣ក្នុងចំណោមក្រុមនិស្សិត៦ក្រុមតំណាងអោយសកលវិទ្យាល័យនានាដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ។ និស្សិតទាំង ៥រូប ត្រូវបានជ្រើសរើសចេញពីនិស្សិតឆ្នាំទី៤ ផ្នែកសំណង់ស៊ីវិល ប្រមាណ២០០នាក់។
តាមរយៈកម្មវិធីនេះ និស្សិតទទួលបានចំណេះដឹងជាច្រើន អំពីមូលដ្ឋានគ្រឹះនៃបេតុង ការប្រើប្រាស់បេតុង និងបច្ចេកវិទ្យារបស់បេតុង។

