(វបក-ភ្នំពេញ)៖ នាថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៤ សន្និសីទវិទ្យាសាស្រ្តលើកទី១៣ ស្តីពី «ជំរុញនវានុវត្តន៏៖ មូលធនមនុស្ស ការស្រាវជ្រាវ និងទំនាក់ទំនងជាមួយឧស្សាហកម្ម» (“Catalyzing Innovation: Human Capital, Research, and Industry Linkages”) បានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជាការរៀបចំលើកទី១៣ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ ស្ថាប័នសិក្សានិងស្រាវជ្រាវ និងវិស័យឯកជនមកពីបណ្តាញក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីចែករំលែកនិងពិភាក្សាអំពីការអភិវឌ្ឍថ្មីៗ គំនិតថ្មីៗ និងរបកគំហើញនៅក្នុងបច្ចេកវិទ្យាវិស្វកម្ម ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ក្នុងព្រឹត្តិការណ៍នេះ មហាវិទ្យាល័យសំណង់ បានទទួលស្វាគមន៍ភ្ញៀវកិត្តិយស និស្សិត និងសិស្សានុសិស្ស ស្វែងយល់បន្ថែមអំពីពត៌មាននានា និងមន្ទីរពិសោធន៍របស់មហាវិទ្យាល័យ។












