<English Below>
វបក-ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន MCC Shanghai Baoye សហការជាមួយមហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំពិធីបិទបញ្ចប់សិក្ខាសាលាអំពី BIM ដំណាក់កាលទី១។ ចូលរួមក្នុងពិធីនេះរួមមាន លោក XIAO HAI BO និងសហការីមកពីក្រុមហ៊ុន MCC Shanghai Baoye លោក លី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់ រួមជាមួយលោកគ្រូអ្នកគ្រូ និងនិស្សិតប្រមាណ ២០០នាក់។ ចាប់តាំងពីការចុះអនុសារណៈយោគយល់គ្នាកាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុនបានចែករំលែកចំណេះដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា BIM តាមរយៈសិក្ខាសាលាដល់និស្សិតមហាវិទ្យាល័យសំណង់ ក្រុមហ៊ុនបានទទួលស្វាគមន៍លោកគ្រូអ្នកគ្រូនៃមហាវិទ្យាល័យសំណង់ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន MCC Shanghai Baoye ដើម្បីសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ហើយបន្ថែមពីនេះក្រុមហ៊ុនក៏បានទទួលនិស្សិតអោយចុះកម្មសិក្សាផងដែរ។
មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh ឬ hav@itc.edu.kh
ITC Phnom Penh – On 16th May 2024, MCC Shanghai Baoye Company in cooperation with Civil Engineering Faculty of the Institute of Technology of Cambodia held a Completion Ceremony on BIM Seminar Phase 1. Attending in this ceremony were Mr. XIAO HAI BO with his colleagues from MCC Shanghai Baoye, Mr. LY Hav, vice dean of Civil Engineering Faculty, his faculty staffs and about 200 students. Since the MOU signing Ceremony in April 2023, the company has been sharing knowledge about the use of BIM technology through workshops to students of the Civil Engineering Faculty, welcomed our Faculty staffs to visit MCC Shanghai Baoye to learn about each other needs, and as well as accepted our students for internship in the company.
Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members.
For more information, please directly contact us by e-mail: info-fgc@itc.edu.kh / hav@itc.edu.kh






