<English Below>
វបក ភ្នំពេញ៖ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន Fyfe Asia Pte Ltd និងក្រុមហ៊ុន Aisd Co., Ltd សហការជាមួយ មហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសិក្ខាសាលាអំពីបច្ចេកទេសសម្រាប់ការពង្រឹង និងជួសជុលលើអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាស្ពាន កំពង់ផែ ប្រព័ន្ធលូ ដោយប្រើប្រាស់ TYFO® FIBRWRAP® SYSTEMS ដល់និស្សិត ផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម ចំនួន ២០០នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងដល់និស្សិតអំពី ប្រព័ន្ធហ្វៃបឺ ព្រមទាំងបទពិសោធន៍ការងារលើគម្រោងជាក់ស្តែងនៅប្រទេសកម្ពុជាដែលបានប្រើប្រាស់បច្ចេកទេសនេះ។
ជាមួយគ្នានេះដែរ និស្សិតក៏មានឱកាសស្វែងយល់កិច្ចការស្រាវជ្រាវអំពី Tyfo® FibrAnchors ដែលបានធ្វើឡើងដោយនិស្សិតថ្នាក់អនុបណ្ឌិតពីររូបនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទើបតែបានបញ្ចប់ការសិក្សាស្រាវជ្រាវដោយជោគជ័យ។
មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh ឬ
hav@itc.edu.kh
ITC Phnom Penh – On 23rd November 2023, Fyfe Asia Pte Ltd and Aisd Co., Ltd in cooperation with Civil Engineering Faculty of the Institute of Technology of Cambodia held a Seminar on Strengthening and Repairing Solution of Buildings and Infrastructures by Using TYFO® FIBRWRAP® SYSTEMS to 200 civil engineering and architectural engineering students.
The purpose of this seminar is to share knowledge on fiber reinforced polymer (FRP) as well as experiences in applying this technology to the actual construction projects in Cambodia. Furthermore, participants also have chance to understand about research works on Tyfo® FibrAnchors conducted by two master students of the Institute of Technology of Cambodia who have just successfully obtained their degree.
Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members.
For more information, please directly contact us by e-mail: info-fgc@itc.edu.kh / hav@itc.edu.kh











