<English Below>
វបក-ភ្នំពេញ៖ នាថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន Sika Cambodia សហការជាមួយ មហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសិក្ខាសាលាអំពីដំណោះស្រាយសម្រាប់ការងារកម្រាលខណ្ឌដល់ និស្សិតផ្នែកសំណង់ស៊ីវិលចំនួន ១៧០ នាក់។ សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹងដល់និស្សិតអំពីសារសំខាន់នៃប្រព័ន្ធកម្រាលខណ្ឌនៅក្នុងអគារពាណិជ្ជកម្ម អគារស្នាក់នៅ ក៏ដូចជាអគារឧស្សាហកម្ម និងការពិចារណាទៅលើប្រព័ន្ធកម្រាលខណ្ឌដែលមានលក្ខណៈសមស្រប។ លើសពីនេះទៅទៀត តាមរយៈសិក្ខាសាលានេះ និស្សិតក៏បានស្វែងយល់បន្ថែមទៅលើប្រព័ន្ធកម្រាលខណ្ឌតាមរយៈការបង្ហាញជាក់ស្តែងពីសំណាក់គ្រូបង្គោល លើការអនុវត្តន៍ប្រព័ន្ធនេះ។
មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh ឬ hav@itc.edu.kh
ITC Phnom Penh – On 14th November 2023, Sika Cambodia Company in cooperation with Civil Engineering Faculty of the Institute of Technology of Cambodia held a Seminar on Flooring Solutions to 170 civil engineering students. This seminar has provided the participants about the essentials of flooring in commercial, residential, and industrial sectors and consideration on right flooring systems. Moreover, the participants has also learnt about the practices of this flooring systerms through the actual show from the trainers.
Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members.
For more information, please directly contact us by e-mail: info-fgc@itc.edu.kh / hav@itc.edu.kh







