សិក្ខាសាលាស្ដីអំពី BIM ដោយក្រុមហ៊ុន MCC Shanghai Baoye

<English Below>

វបក-ភ្នំពេញ៖ នារសៀលថ្ងៃពុធ  ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន MCC Shanghai Baoye សហការជាមួយ មហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  បានរៀបចំសិក្ខាសាលាអំពី  BIM ដល់និស្សិតផ្នែកសំណង់ស៊ីវិល ចំនួន ៧០នាក់។ សិក្ខាសាលានេះ បានផ្តល់នូវចំណេះដឹងថ្មី និង បទពិសោធន៍នានា ដែលទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា BIM នៅក្នុងវិស័យសំណង់។

មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។ 
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh  ឬ hav@itc.edu.kh

ITC Phnom Penh – On 8th November 2023, MCC Shanghai Baoye Company in cooperation with Civil Engineering Faculty of the Institute of Technology of Cambodia held a Seminar on BIM to 70 civil engineering students. This seminar has provided advanced knowledge and experiences related to BIM technology in civil engineering sector.

Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members. 
For more information, please directly contact us by e-mail: info-fgc@itc.edu.kh / hav@itc.edu.kh

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top