<English Below>
វបក ភ្នំពេញ៖ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Sika Cambodia សហការជាមួយ មហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសិក្ខាសាលាអំពី «ដំណោះស្រាយសម្រាប់អគារខ្ពស់ ពីការងារជាន់ក្រោមដីដល់ការងារដំបូល» ដល់និស្សិតផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម ចំនួន ២៥០នាក់ រួមទាំង លោកគ្រូ អ្នកគ្រូ នៃមហាវិទ្យាល័យ។
តំណាងអោយមហាវិទ្យាល័យសំណង់ លោក លី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យ បានចូលរួមសំដែងនូវចំណាប់អារម្មណ៍ចំពោះអត្ថប្រយោជន៍នៃសិក្ខាសាលានេះ ដែលបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៍ និងដំណោះស្រាយសម្រាប់បញ្ហានានាដែលកើតឡើងញឹកញាប់នៅក្នុងសំណង់អគារខ្ពស់ៗ។
មហាវិទ្យាល័យសំណង់ តែងតែស្វាគមន៍កិច្ចសហប្រតិបត្តិការ ជាមួយ ក្រសួង ស្ថាប័ន ក្រុមហ៊ុននានា ដែលមានបំណងផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ផ្សេងៗ ដល់និស្សិត និងបុគ្គលិកនៃមហាវិទ្យាល័យ។
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងផ្ទាល់មកកាន់មហាវិទ្យាល័យ តាមរយៈអ៊ីម៉ែល info-fgc@itc.edu.kh ឬ hav@itc.edu.kh
ITC Phnom Penh – On 18th August 2023, Sika Cambodia Company in cooperation with Civil Engineering Faculty of the Institute of Technology of Cambodia held a Seminar on “High Rise Building Solutions from Basement to Roof” to 250 civil engineering and architectural engineering students as well the faculty members.
A representative of Civil Engineering Faculty, Mr. Ly Hav, Vice Dean of the Faculty has expressed his interest in this seminar which provided more knowledge, experience and solutions to common problems in high rise building construction.
Civil Engineering Faculty always welcome cooperation with ministry, institution and company to provide information about their profile and to share knowledge as well as experience to our students and faculty members.
For more information, please directly contact us by e-mail: info-fgc@itc.edu.kh / hav@itc.edu.kh









