ទស្សនកិច្ចសិក្សាគម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនខាមប៊ូចាយ៉ា
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី ៧ ខែមេសា ឆ្នាំ២០២៥ និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្មចំនួន ៣០នាក់ដែលដឹកនាំដោយលោកគ្រូពីររូប បានធ្វើទស្សនកិច្ចសិក្សាលើស្ថាបត្យកម្មគម្រោងផ្ទះវីឡាកូនកាត់របស់ក្រុមហ៊ុនខាមប៊ូចាយ៉ា (Kambujaya Residences) ដែលស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទស្សនកិច្ចសិក្សានេះគឺធ្វើឡើងនៅក្នុងមុខវិជ្ជារោងជាងស្ថាបត្យកម្ម ក្នុងឆមាសទី២នៃឆ្នាំទី៣ ដែលសិក្សាលើគម្រោង ផ្ទះអាជីវកម្ម និងផ្ទះវីឡាទំនើប។ […]