News

News

និស្សិត ៧ រូបនៃមហាវិទ្យាល័យបានទទួលជ័យលាភី អាហារូបករណ៍ SEED-Phase II

[English Below] មហាវិទ្យាល័យសំណង់សូមអបអរសារទរចំពោះនិស្សិតទាំង ៧ រូបនៃមហាវិទ្យាល័យដែលបានទទួលជ័យលាភី នូវអាហារូបករណ៍ SEED-Phase II ដែលជាចំនួននិស្សិតជ័យលាភីយ៉ាងច្រើនជាងឆ្នាំមុនៗ។ និស្សិតជ័យលាភីទាំង៧រូបនេះនឹងត្រូវទៅធ្វើកម្មសិក្សានៅសកលវិទ្យាល័យ Toronto Metropolitan Univeristy នៃប្រទេសកាណាដាក្រោមប្រធានបទ និងសាស្រ្តាចារ្យផ្សេងៗគ្នា។ មហាវិទ្យាល័យសូមជូនពរអោយនិស្សិតជោគជ័យបន្តទៀតលើការសិក្សា និងស្រាវជ្រាវរបស់ពួកគេ។ The Faculty of […]

News

ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ISI GROUP, ISI E&C និង ISI Building Solutions

English Below ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ISI GROUP, ISI E&C និង ISI Building Solutions ភ្នំពេញ៖ នាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៦ និស្សិត និងសាស្ត្រាចារ្យដឹកនាំ

News

ទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍

ភ្នំពេញ៖ នាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ និស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យសំណង់ (សាខាភ្នំពេញ និងត្បូងឃ្មុំ) ចំនួន៩០នាក់ ដែលដឹកនាំដោយព្រឹទ្ធបុរសរង និង អ្នកគ្រូពីររូប បានធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង ជីប ម៉ុង និងទុយោ ជីប ម៉ុង

News

ទស្សនកិច្ចសិក្សាគម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនខាមប៊ូចាយ៉ា

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី ៧ ខែមេសា ឆ្នាំ២០២៥ និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្មចំនួន ៣០នាក់ដែលដឹកនាំដោយលោកគ្រូពីររូប បានធ្វើទស្សនកិច្ចសិក្សាលើស្ថាបត្យកម្មគម្រោងផ្ទះវីឡាកូនកាត់របស់ក្រុមហ៊ុនខាមប៊ូចាយ៉ា (Kambujaya Residences) ដែលស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទស្សនកិច្ចសិក្សានេះគឺធ្វើឡើងនៅក្នុងមុខវិជ្ជារោងជាងស្ថាបត្យកម្ម ក្នុងឆមាសទី២នៃឆ្នាំទី៣ ដែលសិក្សាលើគម្រោង ផ្ទះអាជីវកម្ម និងផ្ទះវីឡាទំនើប។

News

និស្សិត១រូបនៃមហាវិទ្យាល័យសំណង់បានក្លាយជាកម្មសិក្សាការីនៅក្រុមហ៊ុនជប៉ុន TEKOMA ENERGY, Inc.

យោងតាមកិច្ចសហប្រតិបត្តិការវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ក្រុមហ៊ុនជប៉ុន TEKOMA ENERGY, Inc. និស្សិត ច័ន្ទ បូរីវណ្ណ និស្សិតឆ្នាំទី៥ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិលត្រូវបានជ្រើសរើសជាកម្មសិក្សាការីនៅក្រុមហ៊ុន TEKOMA ENERGY, Inc. នាទីក្រុងតូក្យូនៃប្រទេសជប៉ុន។ កម្មសិក្សាដែលមានរយៈពេល៥ខែ ចាប់ពីខែមេសារហូតដល់ខែកញ្ញា ឆ្នាំ២០២៥ នេះនឹងផ្តល់ឱ្យនិស្សិតនូវបទពិសោធន៍នៅការដ្ឋានសាងសង់​នៅប្រទេសជប៉ុន ជំរុញឱ្យនិស្សិតអភិវឌ្ឍនូវចំណេះជំនាញរបស់ខ្លួន

News

ទស្សនកិច្ចសិក្សានៅរោងចក្រផលិតផលស៊ីម៉ងត៍របស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន

កំពត៖ នាថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ លោកលី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំនិស្សិតឆ្នាំទី៤ និងលោកគ្រូអ្នកគ្រូនៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតផលស៊ីម៉ងត៍របស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន។ តាមរយៈទស្សនកិច្ចសិក្សានេះ និស្សិតបានសិក្សាស្វែងយល់អំពីខ្សែសង្វាក់ផលិតកម្មនៃការផលិតស៊ីម៉ងត៍ ទស្សនកិច្ចនៅមន្ទីរពិសោធន៍ស៊ីម៉ងត៍និងបន្ទប់ប្រតិបត្តិការ

News

និស្សិតចំនួន៤រូបដំបូងនៃមហាវិទ្យាល័យសំណង់បានក្លាយជាកម្មសិក្សាការីនៅក្រុមហ៊ុនជប៉ុន សាតូកូគ្យូ

យោងតាមអនុស្សរណៈយោគយល់ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ក្រុមហ៊ុនជប៉ុន សាតូកូគ្យូ នាខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការសហការណ៍ក្នុងវិស័យការស្រាវជ្រាវ ការអភិវឌ្ឍនិងការធ្វើកម្មសិក្សានៅប្រទេសជប៉ុន សម្រាប់និស្សិតនៃមហាវិទ្យាល័យសំណង់ និស្សិតចំនួន៤រូបដំបូងបានក្លាយជាកម្មសិក្សាការីនៅក្រុមហ៊ុនសាតូកូគ្យូ និងធ្វើកម្មសិក្សានៅតាមការដ្ឋាននានានៅប្រទេសជប៉ុនរយៈពេល៣ខែ ក្នុងអំឡុងពេលឆមាសទី២ឆ្នាំទី៥ នៃឆ្នាំសិក្សា២០២៤-២០២៥ នេះ។ មហាវិទ្យាល័យសំណង់សូមចូលរួមអបអរសាទរដល់និស្សិតទាំង៤រូប៖

News

មហាវិទ្យាល័យសំណង់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានមោទនភាពចូលរួមអបអរសាទរដល់ប្អូនប្រុស លុន សុខារ៉ាបុត្រ និស្សិតឆ្នាំទី៤នៃមហាវិទ្យាល័យសំណង់ដែល បានទទួលពានរង្វាន់ ហុងដា HONDA Y-E-S Award សម្រាប់ឆ្នាំ២០២៤។

Scroll to Top