News

News

បទបង្ហាញអំពីពត៌មានកម្មសិក្សានៅក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន

វបក ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ តំណាងក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន និងសហការី បានអញ្ជើញមកធ្វើបទបង្ហាញអំពីឱកាសកម្មសិក្សា ដល់និស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យសំណង់។ តាមរយៈបទបង្ហាញនេះ និស្សិតបានស្វែងយល់លម្អិតអំពីដំណើរការក្នុងការដាក់ពាក្យស្នើរសុំកម្មសិក្សានៅក្រុមហ៊ុនមេហ្គា […]

News

ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍

[English Below] ភ្នំពេញ៖ នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ លោកលី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិល ធ្វើទស្សនកិច្ចសិក្សានៅរោងចក្របេតុងលាយស្រេច ជីប ម៉ុង រោងចក្រផលិតក្បឿង និងទុយោ ជីប ម៉ុង ។

News

ជំនួបប្រជុំពីចំងាយជាមួយសាស្រ្តាចារ្យនៃមហាវិទ្យាល័យវិស្វកម្ម និង វិទ្យាសាស្រ្តស្ថាបត្យកម្មនៃ Toronto Metropolitan University

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ សាស្រ្តាចារ្យ នៃមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហាន វីរ: ព្រឹទ្ឋបុរសមហាវិទ្យាល័យ បានធ្វើការប្រជុំពីចំងាយជាមួយសាស្រ្តាចារ្យនៃមហាវិទ្យាល័យវិស្វកម្ម និង វិទ្យាសាស្រ្តស្ថាបត្យកម្មនៃ Toronto Metropolitan University ប្រទេសកាណាដាអំពីជំហានដំបូងនៃការឈានទៅរកការចុះអនុស្សរណ:នៃការយោគយល់គ្នាកម្រិតមហាវិទ្យាល័យ។​ ចូលរួមនៅក្នុងការប្រជុំនេះរួមមាន៖ –

News

ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន An Cường Wood-Working Materials

ភ្នំពេញ៖ នាថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២៤ លោកលី ហាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំនិស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្មចំនួន ៨៥នាក់ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន An Cường Wood-Working Materials។ ក្រុមហ៊ុន An Cường Wood-Working

News

ទស្សនកិច្ចសិក្សានៅក្រុមហ៊ុន MCC SHANGHAI BAOYE (CAMBODIA) ដោយសាស្ត្រាចារ្យមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២៤ សាស្ត្រាចារ្យ៨រូប ដែលដឹកនាំដោយលោកលី ហាវ ព្រឹទ្ធបុរសរងរងមហាវិទ្យាល័យសំណង់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើទស្សនកិច្ចសិក្សា​នៅ​ក្រុមហ៊ុន MCC SHANGHAI BAOYE (CAMBODIA)។ គោលបំណងនៃទស្សនកិច្ចសិក្សា​នេះគឺដើម្បីស្វែងយល់ពីបច្ចេកវិទ្យា BIM សម្រាប់ប្រព័ន្ធបណ្តាញ MEP ដែលត្រូវបានប្រើប្រាស់នៅក្នុងក្រុមហ៊ុនផ្ទាល់។ តាមរយៈទស្សនកិច្ចសិក្សា​នេះ

News

ការប្រជុំតម្រង់ទិសដល់និស្សិតនៃមហាវិទ្យាល័យសំណង់

ភ្នំពេញ វបក៖ នាព្រឹកថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 មហាវិទ្យាល័យសំណង់បានរៀបចំការប្រជុំតម្រង់ទិសដល់និស្សិតទាំងអស់នៃមហាវិទ្យាល័យ។ ការជួបជុំនេះមានគោលបំណង ផ្តល់នូវពត៌មានទាក់ទងនឹងការសិក្សា ការប្រលង វិន័យ បែបបទនៅក្នុងការទំនាក់ទំនងជាមួយសាស្រ្តាចារ្យ ឬ មហាវិទ្យាល័យ និងពត៌មានពាក់ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានេះដែរ មហាវិទ្យាល័យបានស្វែងយល់ពីបញ្ហា និងចម្ងល់ផ្សេងៗរបស់និស្សិត ដើម្បីផ្តល់ជូននូវដំណោះស្រាយ

News

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីបទដ្ឋានឌីហ្សាញកម្រាលផ្លូវ

ភ្នំពេញ៖ នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣  សាស្រ្តាចារ្យនៃមហាវិទ្យាល័យសំណង់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់ស្តីពីបទដ្ឋានឌីហ្សាញកម្រាលផ្លូវ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះ បានរៀបចំឡើងដើម្បីប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើ Pavement Design Specification: Stakeholder Consultationក្នុងការកែសម្រួលបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅប្រទេសកម្ពុជា។

Scroll to Top