កម្មវិធីចែករំលែកចំណេះដឹងរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី
ITC-TBK៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ និស្សិតផ្នែកសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាត្បូងឃ្មុំ បានចូលរួមក្នុង កម្មវិធីចែករំលែកចំណេះដឹងរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាត្បូងឃ្មុំ។ កម្មវិធីនេះផ្តោតលើ សមិទ្ធផលសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣-២០២៤ និងបញ្ហាប្រឈមគោលនយោបាយស្តីពី ការពង្រីកការវិនិយោគបៃតងដើម្បីបំពេញសក្តានុពលកំណើន។